News

23.01.2024

 

ជម្រើសជាតិ កូតឌីវ័រ បានក្លាយជាម្ចាស់ផ្ទះដំបូងគេដែលជ្រុះចេញពី ពានរង្វាន់ AFCON ចាប់តាំងពីឆ្នាំ 1984  ដោយចាញ់២ប្រកួតក្នុងការប្រកួតវគ្គជម្រុះក្នុងពូល
ប្រទេស ដែល ជ្រុះចេញពាន មួយនេះឆ្នាំ ១៩៨៤ ក៏ជាប្រទេសកូតឌីវ័រដែរ...

23.01.2024

 

El Salvador 0-0 Inter Miami
FC Dallas 1-0 Inter Miami
មិនមែនជាការចាប់ផ្តើមដ៏ល្អសម្រាប់ Inter Miami ក្នុងការ ប្រកួតមិត្តភាពមុនបើករដូវ កាល នោះ ទេ

23.01.2024

 

នៅតែមិនយល់ថាគីឡូលំដាប់ៗប៉ុណ្ណឹងដែរ តែនៅរកពាន EURO មួយគ្មាន

23.01.2024

 

Cristiano Ronaldo — "៥៤ គ្រាប់ដែលខ្ញុំធ្វើបាន អ្នកខ្លះប្រហែលថា វាងាយទេ ព្រោះខ្ញុំឈរជើងនៅអារ៉ាប៊ីសាអូឌីត តែបើអ្នកដែលយល់ពីបាល់ទាត់ គឺដឹងច្បាស់អំពីភាពលំបាករបស់វាក្នុងការរកគ្រាប់បាល់ មិនថានៅអារ៉ាប៊ីសាអូឌីត នៅអ៊ីតាលី អេស្ប៉ាញ ឬព័រទុយហ្គាល់ គ្រាប់បាល់គឺជាគ្រាប់បាល់"
"ខ្ញុំពិតជាមានមោទកភាព ការដែលអាចនាំមុខតួលេខរបស់ Haaland, Mbappe និង Kane"

23.01.2024

 

Darwin Nunez គឺជាកីឡាករដំបូងគេនៅ Premier League ដែលរកបាន 10 គ្រាប់ និង 10 Assists នៅរដូវកាលនេះ 

23.01.2024

 

Artem Dovbyk កីឡាកររបស់ Girona ដែលមានមនុស្សជាច្រើនកំពុងមើលរំលងកាលពីយប់មិញបានស៊ុតចូលហេតទ្រីគត្រឹមតែរយ:ពេល ៦នាទីប៉ុណ្ណោះទល់នឹងក្រុម Sevilla កាលពីយប់មិញ។ 
Girona បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង Laliga ដែលមាន៥២ពិន្ទុដែលតាមពីក្រោយដោយស្តេចស Real Madrid ចំនួន១ពិន្ទុ។

23.01.2024

 

សង្ស័យណាស់! សង្ស័យអត់ពាន ទៀតហើយ Harry Kane !!!
រងបរាជ័យក្នុងទឹកដីខ្លួនឯង ០ ទល់ ១ ក្រោម ថ្វីជើង Werder Bremen ក្រុម FC Bayern Munich តាម ពី ក្រោយ ក្រុម កំពូលតារាង Bayer Leverkusen ៧ ពិន្ទុ ។

23.01.2024

 

ប្រសិនបើជម្រើសជាតិកាមេរូនជ្រុះចេញចេញពីការ ប្រកួតប្រជែងក្នុងពានរង្វាន់ AFCON នៅថ្ងៃអង្គារស្អែកនេះ នោះ Andre Onana អាចនឹងត្រលប់មក Man United វិញក្នុងសប្តាហ៍នេះ 
Man Utd: កម្មអញទៀតហើយ!!!

23.01.2024

 

សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបញ្ជាក់ថា Mo Salah នឹងត្រលប់មក Liverpool វិញហើយ ដើម្បីព្យាបាលរបួស ក្រោយពីមានបញ្ហារបួសសរសៃពួរ ក្នុងការ ប្រកួតពាន រង្វាន់ Africa Cup of Nations ។ 

23.01.2024

 

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Darwin Núñez ទល់នឹង Bournemouth គឺជាគ្រាប់បាល់ទី 100 ក្នុងអាជីពបាល់ទាត់របស់គាត់សម្រាប់ទាំងក្លឹប និងប្រទេស