News

10.08.2023

 

Robert Sanchez ចុះហត្ថលេខាជាអ្នកចាំទីថ្មីរបស់ Chelsea ក្នុងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2030 

Brighton នឹងទទួលបានថ្លៃ £20m បូកនឹង £5m បន្ថែមទៀត

10.08.2023

 

តំបន់ប្រយុទ្ធជួរមុខថ្មីរបស់ PSG 
Ousmane Dembélé
Neymar 
Gonçalo Ramos 

10.08.2023

 

អាជីពបាល់ទាត់​របស់ Buffon ឆ្លងកាត់ការធ្វើបច្ចុប្បន្នភាពនៃម៉ាស៊ីហ្គេម PLAYSTATION គ្រប់ជំនាន់ ។ ប្រិយមិត្តធ្លាប់​លេង  PLAYSTATION ណាខ្លះ?

10.08.2023

 

Ajax បានបញ្ចេញឈុតទីបីរបស់ពួកគេសម្រាប់រដូវកាល ២០២៣/២៤ 

09.08.2023

 

ឥទ្ធិពល Messi
- Inter Miami ក្នុង ១១ ប្រកួតចុងក្រោយមុនពេល Messi មកដល់ ៖
• ស្មើ ៣ ប្រកួត
• ចាញ់ ៨ ប្រកួត
- Inter Miami តាំងពី Messi មកដល់ ៖
• ៣ ប្រកួត
• ឈ្នះទាំង ៣ ប្រកួត
ងាយស្រួលពេកហើយសម្រាប់ជើងឯកបាល់ទាត់ពិភពលោក។ 

09.08.2023

 

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ "Vattanac International Friendly" រវាងក្រុមជម្រើសជាតិកម្ពុជា  ប្រកួតជាមួយហុងកុង  នៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣ នាវេលាម៉ោង ១៩:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក

នឹងប្រកួតមិត្តភាពអន្តរជាតិទី២ "Minebea International Friendly" វាងក្រុមជម្រើសជាតិកម្ពុជា  ប្រកួតជាមួយម៉ាកាវ  នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣ នាវេលាម៉ោង ១៩:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

09.08.2023

 

ទទួលស្គាល់ថាគាត់ធ្លាក់ល្បឿន ធ្លាក់បច្ចេកទេសបណ្តើរបាល់ តែរឿងតែតមួយនៅតែលេចធ្លោជាងគេជានិច្ច
៣៨ ឆ្នាំហើយ នៅតែអែមដដែល ពូដូ 

09.08.2023

 

ផ្លូវការ : Barcelona សម្រេចលក់កីឡាករ Franck Kessié ឱ្យ ទៅក្លឹប Al Ahli របស់អារ៉ាប៊ីលើកិច្ចព្រមព្រៀងក្នុងតម្លៃប្រហែល ១៥ លានអឺរ៉ូ លើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ខណៈដែល ១៥ លានអឺរ៉ូនេះ គឺចាយលុយសុទ្ធដែល Barcelona ចំណេញពីការលក់ ព្រោះតែកីឡាកររូបនេះបានផ្ទេរមកពី AC Milan ដោយមិនមានតម្លៃខ្លួនកាលពីឆ្នាំ ២០២២

09.08.2023

 

Robert Sanchez បានបញ្ចប់ការពិនិត្យសុខភាពហើយក្នុងនាមជាអ្នកចាំទីថ្មីរបស់ក្រុមតោខៀវ Chelsea 

09.08.2023

 

ក្លិប West Ham បានចាប់ផ្តើមដំណើរការនៃការចុះហត្ថលេខាលើ McTominay និង Maguire ដោយផ្តល់ឱ្យពួកគេនូវការពិនិត្យសុខភាពពីចម្ងាយតែម្ដង។
​កំណត់​ត្រាលេង​​របស់​ពួក​គេបាន​ផ្ញើ​ទៅ West Ham រួច​ហើយដែល​ឥឡូវ​នេះ​ក្លិបញញួរធំ​ប្រចាំទីក្រុង​ឡុង​ដុងនឹង​ត្រូវ​ពិនិត្យ​ម្ដងមួយៗ