News

Written enquire painful ye to offices forming it.
05.10.2022

អតិថិជនជាទីគោរព៖ ដោយសារតែPH2888មានការផ្លាស់ប្ដូរគណនីទទួលប្រាក់ទៅតាមវេនធ្វើការ។ ដូចនេះមុននឹងផ្ទេរប្រាក់សូមពិនិត្យគណនីទទួលប្រាក់ដែលនៅក្នុងវេបសាយជាមុនសិន ។
សូមអតិថិជនទាំងអស់ធ្វើការផ្ទេរប្រាក់មកកាន់តែគណនីណាដែលមានក្នុងទំព័រដាក់ប្រាក់នៃWebsiteយើងខ្ញុំតែប៉ុណ្ណោះ ។ សូមអរគុណ ។

25.08.2021

   ចាញ់២ប្រកួតជាប់គ្នា Arteta ថា Arsenal កំពុងនៅស្ថានភាពពិបាកមិនធ្លាប់មានពីមុនមក

 

Arsenal កំពុងស្ថិតនៅស្ថានភាពលំបាក និងមិនធ្លាប់មានពីមុនមក ក្រោយពីចាប់ផ្ដើមរដូវកាលធ្វើបានមិនល្អសោះ។ នេះជាការលើកឡើងរបស់លោក Mikel Arteta។ បន្ទាប់ពីចាញ់ Brentford ២-០ ហើយពេលនេះបរាជ័យក្រោមថ្វីជើង Chelsea ២-០ ទៀត។ នេះជាកំណត់ត្រារបស់ Arsenal បានចាញ់២ប្រកួតដំបូងបើឆាកលីគដោយគ្មានគ្រាប់បាល់សោះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ពួកគេ។ ក្រុមកាំភ្លើងធំកំពុងជួបវិបត្តិកីឡាករ ដោយមួយចំនួនកើតជំងឺកូវីដ-១៩ និងរបួស ដែលជាហេតុធ្វើឲ្យពួកគេធ្វើមិនបានល្អក្នុងការប្រកួតបើកឆាក។ អ្នកចាត់ការ Arteta បានប្រាប់ BBC ថា លោកមិនគិតថាក្នុងប្រវត្តិសាស្រ្ដរបស់ក្លឹបធ្លាប់ជួបរឿងបែបនេះពីមុនមកទេ។ Arteta បញ្ជាក់ទៀតថា ក្រុមត្រូវតែប្រឈមមុខនឹងការប្រជែងនេះ។ តារាងពិន្ទុមិនមែនសម្រេចត្រឹមខែសីហាទេ។ គ្រប់គ្នាត្រូវយល់ពីស្ថានភាពពេលនេះដែលក្រុមកំពុងជួបប្រទះ។ ក្រុមបានអវត្តមានកីឡាករ៩នាក់ ហើយក្នុងនោះមានកីឡាករល្អៗទៀត។ វាពិតជាពិបាកខ្លាំងណាស់៕

25.08.2021

   អំពើហិង្សារវាងអ្នកគាំទ្រ Nice នឹងPayet ត្រូវបានផ្អាកការប្រកួត

 

ខ្សែបម្រើប្រយុទ្ធ Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបចំក្បាល់ មុនពេលផ្ទុះអំពើហិង្សាក្នុងទីលាន ដែលធ្វើឲ្យជំនួបរវាង Nice និង Marseille ត្រូវបោះបង់ចោល។ រឿងហេតុកើតឡើងពេលដែល Payet ត្រៀមនឹងទាត់បាល់ជ្រុង ស្រាប់តែអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ Nice បានគប់គេមួយដបចំក្បាល។ ក្រោយមកដោយសារខឹងសម្បារ Payet ក៏បានគប់ដបសងវិញ ជាហេតុនាំឲ្យអ្នកគាំទ្ររបស់ Nice មិនសប្បាយចិត្តកញ្ចោលរត់ចូលទីលាន។ ក្រោយពន្យាប្រកួតអស់ជាច្រើននាទី កីឡាកររបស់ Nice ចង់លេងដើម្បីបញ្ចប់ការប្រកួត តែកីឡាកររបស់ Marseille បានបដិសេធ។ ដូច្នេះការប្រកួតនេះត្រូវបោះបង់ចោល ក្នុងលទ្ធផល Nice កំពុងនាំមុខ ១-០។ តាមការបញ្ជាក់ពីប្រធានក្លឹប Marseille លោក Pablo Longoria ថា កីឡាកររបស់លោកមួយចំនួនបានទទួលរងរបួស។ ហើយក៏មិនបន្តលេង គឺដើម្បីរក្សាសុវត្ថិភាពកីឡាកររបស់ Marseille ទាំងអស់៕

25.08.2021

   Kane បានបង្ហាញខ្លួនឱ្យក្រុម Spurs វិញហើយក្នុងការប្រកួតទល់ Wolves កាលពីយប់មិញ

 

ខ្សែប្រយុទ្ធ Harry Kane បានបង្ហាញខ្លួនលើទីលានឱ្យក្រុម Spurs វិញហើយ ក្នុងជំនួបដែលក្រុមនេះយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល ១-០ ក្នុងពាន Premier League ។ សម្រាប់ការប្រកួតនេះដែរ Kane មិនបានជាប់ជម្រើសដំបូងទេ ដោយរូបគេប្ដូរចូលនៅនាទី៧២ឯណោះ។ តែយ៉ាងណា ក្រុមមួយនេះនៅតែអាចស្វែងរក៣ពិន្ទុបន្ថែមបានដដែល ដោយ Alli ជាអ្នករកគ្រាប់បាល់បានវិញនៅនាទីទី៩ដើមតង់ទី១។ បើទោះជា Kane មិនអាចរកគ្រាប់បាល់បានមែន ប៉ុន្តែអ្នកគាំទ្រក៏សប្បាយចិត្តនៅពេលឃើញរូបគេពាក់អាវ Spurs ដើរចូលទីលានប្រកួតវិញ។ ប្រធានក្រុមខាងលើ ត្រូវបានគេដឹងថាកំពុងព្យាយាមចាកចេញពីក្រុម Spurs ហើយ ដោយរូបគេបានស្នើសុំថ្នាក់ដឹកនាំក្លឹបផ្ទាល់។ តែដោយសារតម្លៃខ្លួនខ្ពស់ពេក ទើបរហូតមកដល់ពេលនេះ Man City ដែលព្យាយាមចង់បានរូបគេនោះ នៅមិនទាន់សម្រេចការផ្ទេរបាននោះទេ៕

25.08.2021

   Chelsea កំពុងចរចាយកខ្សែការពារម្នាក់ពី Sevilla ទៀតហើយ

 

ក្រុមតោខៀវ Chelsea កំពុងចរចាយកខ្សែការពារ Jules Kounde ពីក្រុម Sevilla ទៀតហើយក្នុងតម្លៃខ្លួនប្រមាណជា៦៨លានផោន។ ក្រុមរបស់លោក Thomas Tuchel ទទួលបានការបើកភ្លើងខៀវពីសំណាកថា្នក់ដឹកនាំតែម្ដង ក្រោយពីពួកគេឈ្នះពានរង្វាន់ UEFA Champions League នារដូវកាលមុន។ ជាក់ស្ដែង ពួកគេទើបតែចំណាយប្រាក់៩៨លានផោនដើម្បីទិញយក Lukaku មករួមក្រុមវិញទេ ហើយឥឡូវនេះសម្រាប់តែមានដំណឹងថាចង់ចាយ៦៨លានផោនដើម្បីទិញខ្សែការពារម្នាក់ទៀតទៅហើយ។ Jules Kounde ជាកីឡាករដែលក្រុម Chelsea ចង់បានជាយូរមកហើយដែរ ពោលគឺអាចនិយាយបានថាមុន Lukaku ទៅទៀត តែក្រោយពីចរចាគ្នាច្រើនមក ពួកគេក៏ផ្អាកសិន និងទៅចាយ៩៨លានផោនយកអតីតកីឡាករខ្លួន Lukaku មកវិញ។ ដោយទើបតែពេលនេះទេ ទើបបានជាក្រុមការងាររបស់តោខៀវ ចាប់ផ្ដើមចរចាជាមួយ Sevilla ដើម្បីទិញ Jules មកទៀត៕ប្រភព Dailymail

25.08.2021

   West Ham ឡើងលេង១ក្នុងតារាងពិន្ទុ ខណៈ Antonio ឈរជា Top Scorer

 

ក្លឹបញញួរយក្ស West Ham បានយកឈ្នះ Leicester City លទ្ធផល ៤-១ ក្នុងសប្ដាហ៍ទីពីរនៃក្របខណ្ឌ Premier League កាលពីយប់មិញ។ ៤គ្រាប់របស់ West Ham ធ្វើបានដោយកីឡាករ Pablo Fornals, Said Benrahma និង Michail Antonio ២គ្រាប់ម្នាក់ឯង។ ឯមួយគ្រាប់របស់ Leicester សម្រេចទីដោយកីឡាករ Youri Tielemans។ ប្រកួតនេះ Leicester នៅសល់គ្នា១០នាក់តាំងតែនាទីទី៤០ ក្រោយកីឡាករ Ayoze បានកាតក្រហម។ ធ្វើបាន២គ្រាប់បន្ថែមនេះ បានជួយឲ្យ Antonio ឈរកំពូលតារាងជាកីឡាកររកបានគ្រាប់ច្រើនក្នុងរដូវកាលនេះមាន៣គ្រាប់ស្មើគ្នាជាមួយ Fernandes របស់ United។ សម្រាប់ West Ham ក៏បានលោតឡើងទៅឈរកំពូលតារាងពិន្ទុ Premier League ដូចគ្នាមាន៦ពិន្ទុ ស្មើជាមួយ៤ក្រុមផ្សេងទៀតមានដូចជា Chelsea, Liverpool, Brighton និង Spurs៕

25.08.2021

   Fan កាំភ្លើងធំស្ទាក់ឡាន Arteta ហើយប្រាប់ថាឲ្យចេញពី Arsenal ទៅ

 

អ្នកគាំទ្ររបស់ Arsenal មួយក្រុមបានស្ទាក់រថយន្តរបស់ Mikel Arteta ពេលដែលលោកចាកចេញពីកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យក្រោយប្រកួតចាញ់ Chelsea ២-០។ វីដេអូដែលបានចែកចាយលើអនឡាញ បង្ហាញឲ្យឃើញអ្នកគាំទ្រមួយក្រុមព័ទ្ធរថយន្ត Arteta និងស្រែកឲ្យលោកចាកចេញពីក្លឹបទៅ ក្រោយ Arsenal ចាញ់២ប្រកួតជាប់គ្នាក្នុងការបើករដូវកាលថ្មី។ ប្រកួតបើកឆាករដូវកាល២០២១-២២ Arsenal បានចាញ់ Brentford ២-០ បន្ទាប់ក៏ទៅ Chelsea ២-០ ធ្វើឲ្យចិត្តអ្នកគាំទ្រក្ដៅមែនទែន។ នេះជាកំណត់ត្រាអាក្រក់បំផុតក្នុងរយៈពេល១១៨ឆ្នាំដែលកាំភ្លើងធំចាប់ផ្ដើមរដូវកាលជាមួយលទ្ធផលមិនល្អបែបនេះ។ Arsenal ពេលនេះកំពុងស្ថិតនៅលេខ១៩នៃតារាងពិន្ទុ Premier League គ្មានពិន្ទុរាប់សោះ និងជំពាក់គ្រាប់បាល់៤គ្រាប់។ ប្រសិនបើ Arteta បន្តដឹកនាំក្លឹបជាមូយលទ្ធផលអាក្រក់បែបនេះ តំណែងរបស់លោកកាន់តែផុយស្រួយហើយ៕

24.08.2021

   Roma យកបាន Abraham ពី Chelsea ហើយក្នុងតម្លៃ៣៤លានផោន

 

ក្រុម Roma របស់លោក Jose Mourinho បានឈានដល់កិច្ចព្រមព្រៀងយកខ្សែប្រយុទ្ធ Tammy Abraham ពីក្រុម Chelsea ហើយ ក្រោយពីបើកការចរចាមួយរយៈមកនេះ។ កីឡាករវ័យ២៣ឆ្នាំរបស់ក្រុមតោខៀវ Chelsea នេះបានទៅដល់អ៊ីតាលីហើយដើម្បីសម្រេចការផ្ទេរជាផ្លូវការ។ រូបគេក៏បានលាអ្នកគាំទ្រហើយដែល អំឡុងការប្រកួតទល់ក្រុម Crystal Palace កន្លងទៅនេះ។ ទៅលេងនៅ Roma នេះដែរ ក្រុម Chelsea ក៏មានលក្ខខណ្ឌទិញយកវិញបានផងដែរនៅពេលពួកគេត្រូវការ។ Abraham មុនសម្រេចទៅលេងនៅ Roma នេះ ក៏មានក្រុម Arsenal ចាប់អារម្មណ៏ដែរ ប៉ុន្តែក្រោយពីលោក Jose Mourinho បានទាក់ទងផ្ទាល់ទៅគេ ក៏កីឡាករអង់គ្លេសនេះសម្រេចទៅលេងនៅអ៊ីតាលីទៅ។ យុវជនរបស់តោខៀវរូបនេះ លេងបាន៥៨ប្រកួត និងរកគ្រាប់បាល់បាន២១គ្រាប់ឱ្យក្រុមផងដែរ៕

 

24.08.2021

   លោក Nuno បាននិយាយពីមូលហេតុ Kane អវត្កមានក្នុងការប្រកួតយប់មិញ

 

Harry Kane មិនត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាកររបស់ Spurs លេងទល់នឹង Manchester City ឡើយកាលពីប្រកួតយប់មិញ។ ក្នុងជំនួបសប្ដាហ៍បើកឆាករដូវកាលថ្មី Premier League ក្លឹបមានខ្នាយមាស Spurs បានយកឈ្នះក្រុមការពារតំណែងជើងឯក City ១-០។ មួយគ្រាប់របស់ Spurs ធ្វើបានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-min Son។ យ៉ាងណា ប្រកួតនេះគេមិនឃើញវត្តមានរបស់ Kane ដែលជាកីឡាករគោលដៅរបស់ Man City ចង់បាននៅរដូវក្ដៅនេះទេ។ លោក Nuno អ្នកចាត់ការរបស់ Spurs បាននិយាយថា Kane មិនបានចូលរួមប្រកួតនេះដោយសារតែសុខភាពមិនពេញលេញល្អ ក្រោយត្រឡប់ពីការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាល។ Kane វ័យ២៨ឆ្នាំជាខ្សែប្រយុទ្ធដែល Man City ចិញ្ចឹមចិត្តចង់បានដើម្បីយកមកជំនួសកន្លែងរបស់ Sergio Aguero ដែលផ្លាស់ទៅ Barcelona។ ទល់នឹងពេលនេះអនាគតរបស់ Kane នៅតែស្រពិចស្រពិល ខណៈ City ដាក់សំណើទិញចុងក្រោយ១៥០លានអឺរ៉ូ៕

24.08.2021

   ល្បីមកថា Barcelona សម្លឹងរកខ្សែប្រយុទ្ធម្នាក់មកជំនួស Messi ទៀត

 

ក្លឹប FC Barcelona ត្រូវបានប្រភពនៅអង់គ្លេស ចុះផ្សាយថាកំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់មកជំនួសកន្លែងរបស់ Lionel Messi ហើយ។ ប្រភពដដែលបានបញ្ជាក់ថាខ្សែប្រយុទ្ធដែលក្រុមអ្នកមានបុណ្យតាមមើលនោះគឺ Pierre-Emerick Aubameyang និង Alexandre Lacazette របស់ក្រុមកាំភ្លើងធំ Arsenal ។ ដោយក្លឹប Barcelona រំពឹងថាពួកគេអាចលក់ចេញកីឡាករ Martin Braithwaite បាន ដើម្បីអាចបញ្ចូលឈ្មោះកីឡាករថ្មីក្នុងក្រុមសម្រាប់លេងនៅ La Liga ។ ដោយសារតែវិបត្តិសេដ្ឋកិច្ចផងនោះ គេជឿជាក់ថាក្លឹប Barcelona ទំនងជាចង់ដោះដូរកីឡាករគ្នាជាមួយ Arsenal តែម្ដង ដើម្បីជៀសវាងការចំណាយ។ ដោយការចាកចេញរបស់ Messi ទៅកាន់ក្រុម PSG ហើយខ្សែប្រយុទ្ធចំណូលថ្មី Sergio Aguero របួសសម្រាកច្រើនខែថែមទៀត ទើបតម្រូវឱ្យក្រុមអ្នកមានបុណ្យត្រូវការអ្នកបញ្ចប់ទីច្បាស់ម្នាក់ទៀតមកជួយក្រុម។ ស្របពេលដែល Pierre-Emerick Aubameyang និង Alexandre Lacazette របស់ក្រុមកាំភ្លើងធំ Arsenal ក៏បានបង្ហាញថាពួកគេមានចិត្តចង់ចាកចេញដើម្បីរកក្លឹបថ្មីលេងផងដែរ។ ជាមួយគ្នានេះ Martin Braithwaite ដែលក្រុម Barcelona ចង់លក់ចេញនោះ នៅយប់មិញនេះលេងបានល្អមែនទែន រកគ្រាប់បាល់បានដល់ទៅ២គ្រាប់ ជួយក្រុម Barcelona យកឈ្នះលើក្រុម Real Sociedad បានក្នុងលទ្ធផល ៤-២ឯណោះ៕ប្រភព Dailymail

1 2