News

10.08.2023

 

ថ្ងៃនេះ កាលពីបួនឆ្នាំមុន Harry Maguire បានចុះហត្ថលេខាជាមួយ Man United ក្នុងតម្លៃ ៨០ លានផោន។

គាត់នៅតែជាខ្សែការពារដ៏ថ្លៃបំផុតនៅលើភពផែនដី 

10.08.2023

 

Mason Mount បានពាក់ស្បែកជើងបាល់ទាត់ដែលមានអក្សរ "Like a Lioness"  ដែលបោះពុម្ពលើផ្នែកចំហៀងនៃស្បែកជើង ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិនារីរបស់អង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup។ 

10.08.2023

 

យប់នេះនៅវេលាម៉ោង ១០ 
តេី Arsenal អាចសងសឹក Manchester City បានរឺមួយក៏អត់ក្នុងជំនួបពានរង្វាន់ Community Shield នារាត្រីថ្ងៃអាទិត្យនេះ ? 

10.08.2023

 

Højlund vs Haaland : គឺជាខ្សែប្រយុទ្ធ ២ រូបដែល​នឹង​ក្លាយជាប្រធានបទវែកញែកនៅ​រដូវ​កាល​ក្រោយ​នេះ 

10.08.2023

 

ក្លិប Bayern Munich ​ចង់បានចម្លើយច្បាស់លាស់ពីក្រុម Spurs ​ចំពោះ​រឿង​កីឡាករ Harry Kane ព្រោះ​ក្លិប​នៅអាល្លឺម៉ង់ដាក់សំណើរដល់ ១០០ លានដុល្លារទិញទៅហើយ តែមិនទាន់ឃើញមានការតបទាល់តែសោះ...

10.08.2023

 

នៅពេល​ដែល​អ្នកលេង​ក្នុង​តំណែង អ្នក​ចាំទី តែ​អ្នក​ចង់​ឡើង​ទៅ ធ្វើជាខ្សែប្រយុទ្ធ មិនត្រូវពេល​វេលា លទ្ធផល​បែបនេះ​បាន​កើត​ឡើង
វាជាមេរៀនដល់​អ្នកចាំទីទាំងឡាយ !!

10.08.2023

 

Sergio Agüero និយាយពី​ការ​ចាកចេញពី Barcelona របស់ Messi៖ «ក្នុងអំឡុងពេល Copa América Messi ពាក់អាវ Barça នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់យើង។ រៀងរាល់បីថ្ងៃម្តង គាត់និយាយថា 'ខ្ញុំគិតថា ពួកគេ (Barca) បានបន្តកិច្ចសន្យារឱ្យខ្ញុំ អញ្ចឹងពេល​ប្រកាសផ្លូវកុំភ្លេច​ថតរូបខ្ញុំផង​ហ្ហា ។ ហើយ​រាល់​ពេល​ដែល​យើង​ត្រៀម​ខ្លួនរួច​រាល់ ពួកគេ​ប្រាប់​គាត់​ថា មិន​ទាន់​ហើយនៅឡើយទេ»

10.08.2023

 

ឲ្យតែថាបារាំង និយាយពីថា PSG ស្រលាញ់នោះស្រលាញ់ នេះព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់រវាងភាគីកីឡាករ Randal Kolo Muani ហើយ

យ៉ាងណាខ្សែប្រយុទ្ធខាងលើ ត្រូវបានក្លឹបមេ Frankfurt ទាមទារតម្លៃខ្លួនដល់ ១០០ លានអឺរ៉ូ

10.08.2023

 

Erik ten Hag បានចំណាយប្រាក់ ៤០០ លានផោនចាប់តាំងពីបានក្លាយជាអ្នកចាត់ការទូទៅរបស់ Man United កាលពី ១៦ ខែមុន

10.08.2023

 

Manchester United បានប្រកាសពីការចុះហត្ថលេខាលើ Rasmus Højlund ក្នុងតម្លៃ ៧៥ លានអឺរ៉ូពី Atalanta