News

05.04.2024

 

តារាង Premier League បណ្ដោះអាសន្ន Arsenal កំពុងឈរកំពូលតារាងចាំអ៊ុត Liverpool យប់នេះ។ ប្រកួតប្រជែងណាស់ នេះទើបសមជាលីគល្អបំផុតក្នុងលោកមែន។

05.04.2024

 

កាន់តែល្អទៅៗហេីយ Foden 
ថ្ងៃទី 5 ខែកុម្ភៈ — 3 ទល់នឹង Brentford
ថ្ងៃទី 3 ខែមេសា —3 ទល់នឹង Aston Villa
Phil Foden រកបាន Hat Trick 2 ដងក្នុងរយៈពេលពីរខែ។

05.04.2024

 

Rodri ពេលនេះមិនដែលចាញ់សោះក្នុង 64 ប្រកួតសម្រាប់ Man City

05.04.2024

 

ពាន 3 ក្នុង 1 រដូវកាលអាចទេ? - 40 ប្រកួតរដូវកាលនេះ Xabi Alonso ដឹកនាំ Bayer Leverkusen មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ហើយនេះជាពានទាំងបីដែល Leverkusen អាចនឹងឈ្នះរដូវកាលនេះ៖
 DFB Pokal វគ្គផ្ដាច់ព្រ័ត្រ
 Bundesliga ដាច់ 13 ពិន្ទុពី Bayern Munich
 Europa League វគ្គ 8ក្រុម
ពានទាំង3នេះកំពុងចាំ Leverkusen ហើយ

05.04.2024

 

Thiago Alcantara នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ !! Liverpool មិនពិចារណាបន្តកិច្ចសន្យារបស់គាត់ទេ។
Thiago កំពុងស្វែងរកជម្រើសថ្មីនៅក្នុងប្រទេសអារ៉ាប់ ឬកាតា ។

05.04.2024

 

ប្រៀបធៀបចំណាត់ថ្នាក់របស់ Liverpool គិតត្រឹមសប្តាហ៍ទី 29 រវាងរដូវកាលនេះនិងរដូវកាលមុន គឺខុសគ្នាឆ្ងាយណាស់ 

05.04.2024

 

Susadei Cambodia - សួស្តីកម្ពុជា

Emirates ជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស ដែលបានដាក់ Sponsor លើអាវក្លិបធំៗក្នុងពិភពលោក បានបង្ហោះសារនិងរូបភាព បង្ហាញអំពីប្រាសាទអង្គរវត្តរបស់កម្ពុជាយើង

05.04.2024

 

កំណត់ត្រាថ្មីសម្រាប់បាល់ទាត់អាល្លឺម៉ង់! 
Kaiserslautern ដែលជាក្រុមនៅលេខរៀងទី ១៦លើតារាងលីគទី ២របស់អាល្លឺម៉ង់ បានក្លាយជាក្រុមមានលំដាប់ទាបជាងគេមួយ ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ DFB POKAL ជាលើកដំបូង គិតតាំងពីរដូវកាល ២០១០-២០១១មក។
Kaiserslautern ត្រូវរង់ចាំជួបជាមួយ Bayer Leverkusen ឬ Dusseldorf ដែលត្រូវទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់នេះ។
Kaiserslautern បានប្រកួតឈ្នះក្រុមលំដាប់លីគទី ៣ Saarbrücken នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ ដោយលទ្ធផល ២ទល់នឹង០។
Saarbrücken ក៏ជាក្រុមដែលមិនគួរឱ្យជឿមួយដែរ ព្រោះថានៅលំដាប់ទាបជាងគេមែន តែអាចឡើងដល់វគ្គនេះបាន ក្រោយបានបំបាក់ ក្រុមធំៗនៅ Bundesliga ដូចជា Bayern Munich, Eintracht Frankfurt និង Borrusia Monchenglabach។

05.04.2024

 

ការពិតបែបនេះសោះ! 

បែកធ្លាយមូលហេតុពិតនៅពីក្រោយភាពស្ទាក់ស្ទើររបស់ Mbappé ចាកចេញពី PSG។

04.04.2024

 

ផ្ទាំងគំនូរ Jurgen Klopp ថ្មីនៅក្នុងទីក្រុង Liverpool