News

02.03.2024

 

ខានឃើញកំពូលក្លឹបធំៗជួបគ្នាបែបនេះនៅ FA Cup យូរហើយ
▫️ Manchester United VS Liverpool
▫️ Wolves VS Coventry
▫️ Chelsea VS Leicester City
▫️ Manchester City VS Newcastle
តើគ្នាយើងចង់ឱ្យក្រុមណាខ្លះឡើងវគ្គផ្ដាច់ព្រ័ត្រ?

02.03.2024

 

ញាក់សាច់! សុីផុយ ម្ចាស់ផ្ទះ Athletic Bilbao លត់ Atletico Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Copa Del Rey បាត់។

02.03.2024

 

 Mikel Arteta
 Pep Guardiola
 Erik ten Hag
មានតែម្នាក់ប៉ុណ្ណោះដែលអាចឈ្នះពាន February's Barclays Football Manager of the Month Award !
គ្នាយើងគិតថា ពូតា ពូប៉េប ឬក៏តាហាក់?

02.03.2024

 

អ្នកគាំទ្រ Man United នៅពេលពួកគេដឹងថា ក្លិបដែលពួកគេគាំទ្រត្រូវជួប Man City ចុងសប្តាហ៍នេះ ហើយ Haaland និង De Bruyne ជាពីរបួសវិញ

29.02.2024

 

ប្រហែលជាលក្ខខណ្ឌនៅក្នុងកុងត្រា ជាមួយ Mbappe ហើយមើលទៅ!
Real Madrid នឹងមិនត្រឹមតែចុះហត្ថលេខា Kylian Mbappé នោះទេ ប៉ុន្តែក៏នឹងនាំយកប្អូនប្រុសរបស់គេ កីឡាករ Ethan ទៅកាន់កីឡដ្ឋាន Bernabeu នៅរដូវក្តៅនេះផងដែរ ដើម្បីបង្កើត បណ្ដុំកំពូលតារាបាល់ទាត់ជំនាន់ក្រោយ ។

29.02.2024

 

ញាក់សាច់ហើយ! Manchester City លត់ម្ចាស់ផ្ទះ Luton Town ដោយលទ្ធផល 6-2 ឡើងទៅវគ្គ 8ក្រុម FA Cup ខណៈដែល Haaland ស៊ុត 5គ្រាប់ម្នាក់ឯង និង Kevin De Bruyne 4 Assists ។

29.02.2024

 

Mauricio Pochettino បញ្ជាក់ ថា Christopher Nkunku អាច នឹង ត្រូវ អវត្តមាន ពី បី បួន សប្តាហ៍ ទៀត ដោយសារ របួស 

29.02.2024

 

គុណភាពជប៉ុនពិតៗ - ក្នុង ចំណោម 17 ប្រកួត ដែលខ្សែបម្រើជប៉ុន Wataru Endō  លេងឱ្យ Liverpool គឺមិនដែលស្គាល់ពាក្យថាចាញ់នោះទេ

29.02.2024

 

ស្ថិតិ Erling Haaland ជាមួយ Manchester City ៖
 លេងបាន 83 ប្រកួត
 រកបាន 79 គ្រាប់
 បញ្ជូនបាន 15 Assists
- ការរួមចំណែកស៊ុតបញ្ចូលទី 94 ក្នុង 83 ប្រកួត! 
នេះបានហៅថាម៉ាសុីនរកគ្រាប់បាល់មែន

29.02.2024

 

ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន ២០ប្រទេស ជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាព ក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក។
ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិ ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។