News

23.04.2024

 

ហេតុអ្វី La Liga មិនប្រើប្រាស់បច្ចេកវិទ្យា Goal Line ខណៈ អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ហូល្លង់ គេមាន ?
ប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas បានបកស្រាយថា មានហេតុផលតែមួយគត់ នោះ ព្រោះតែវាមានតម្លៃថ្លៃពេករហូតដល់ទៅ ២.៦ លានផោន (ឬប្រមាណជា ៣.២លានដុល្លារអាមេរិក) ដែលធ្វើឲ្យលោកមិនអាចមានលទ្ធភាពដាក់ឲ្យប្រើប្រាស់នៅលីគអេស្ប៉ាញបាន៕

23.04.2024

 

Ter Stegen៖ «គ្មានបច្ចេកវិទ្យា Goal Line គឺ ជា ភាពអាម៉ាស់សម្រាប់ពិភពបាល់ទាត់។ មានការបោះទុនជាច្រើននៅក្នុងវិស័យមួយនេះ ប៉ុន្តែ បែរជារំលងរឿងដ៏សំខាន់មួយនេះ»៕

23.04.2024

 

គូព្រេងមិនព្រាត់ 
មេឃខៀវ Manchester City ត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនិងក្រុមបិសាចក្រហម Manchester United នៃពានរង្វាន់ FA Cup នៅថ្ងៃទី 25 ខែ ឧសភា ក្នុងកីឡាដ្ឋាន Wembley

23.04.2024

 

Barcelona នឹងបញ្ចប់រដូវកាលនេះដោយគ្មានពានរង្វាន់សូម្បីតែមួយ 

 ចាញ់វគ្គផ្តាច់ព្រ័ត្រ Spanish Super Cup
 ចាញ់ក្នុងវគ្គ quarter-final Copa del Rey
ចាញ់ UCL នៅវគ្គ quarter-final
 ឈរពីក្រោយក្រុម Real Madrid ចំនួន 11 ពិន្ទុក្នុងក្របខ័ណ្ឌ La Liga…

23.04.2024

 

Real Madrid ក្នុងជំនួប El Clásico បានយកឈ្នះទាំងបីប្រកួតលើ Barcelona នៅរដូវកាលនេះ

23.04.2024

 

Sergio Busquets រកបានគ្រាប់បាល់ដំបូងរបស់គាត់នៅក្លឹប Inter Miami CF  ក្រោយពីការលេីកបាល់ដ៏ស្រស់ស្អាតពី Messi

23.04.2024

 

Real យកកីឡាករហ្វ្រីៗពី Bayern សុទ្ធតែអែមៗ!
Real Madrid អាចនឹងរង់ចាំដល់ឆ្នាំ 2025 ទើបនាំយក Alphonso Davies ទៅចូលរួម ជាមួយពួកគេពី Bayern Munich ខណៈពេលនោះ គេនឹងអាចចាកចេញដោយគ្មានតម្លៃខ្លួន។

23.04.2024

 

Mario Gomez៖ "ខ្ញុំហ៊ាននិយាយថា Manuel Neuer គាត់សំខាន់ដូចជា Messi នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់"

"ខ្ញុំអត់ច្បាស់គ្នាយើងគិតបែបណាទេ តែអ្នកចាំទីពិតជាបានចូលរួមចំណែកធំណាស់ក្នុងការផ្លាស់ប្តូរការប្រកួត"

មិនគួរមើលរំលងការលះបង់របស់អ្នកចាំទីឡើយ

23.04.2024

 

ល្អមែនទែន! ស៊ុតប៉េណាល់ទីអត់ចូលនៅ UCL ថ្ងៃមុន តែថ្ងៃនេះ Bernardo Silva សាងគុណសម្បត្តិស៊ុត១គ្រាប់លើ Chelsea ជួយឱ្យ Man City ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ។

23.04.2024

 

Bayern Munich លត់ Union Berlin មិនបន្ធូរដៃ ខណៈដែល Leverkusen លើកពានរួចហើយ។