ប្រហែលជាលក្ខខណ្ឌនៅក្នុងកុងត្រា ជាមួយ Mbappe ហើយមើលទៅ!
Real Madrid នឹងមិនត្រឹមតែចុះហត្ថលេខា Kylian Mbappé នោះទេ ប៉ុន្តែក៏នឹងនាំយកប្អូនប្រុសរបស់គេ កីឡាករ Ethan ទៅកាន់កីឡដ្ឋាន Bernabeu នៅរដូវក្តៅនេះផងដែរ ដើម្បីបង្កើត បណ្ដុំកំពូលតារាបាល់ទាត់ជំនាន់ក្រោយ ។
ញាក់សាច់ហើយ! Manchester City លត់ម្ចាស់ផ្ទះ Luton Town ដោយលទ្ធផល 6-2 ឡើងទៅវគ្គ 8ក្រុម FA Cup ខណៈដែល Haaland ស៊ុត 5គ្រាប់ម្នាក់ឯង និង Kevin De Bruyne 4 Assists ។
Mauricio Pochettino បញ្ជាក់ ថា Christopher Nkunku អាច នឹង ត្រូវ អវត្តមាន ពី បី បួន សប្តាហ៍ ទៀត ដោយសារ របួស
គុណភាពជប៉ុនពិតៗ - ក្នុង ចំណោម 17 ប្រកួត ដែលខ្សែបម្រើជប៉ុន Wataru Endō លេងឱ្យ Liverpool គឺមិនដែលស្គាល់ពាក្យថាចាញ់នោះទេ
ស្ថិតិ Erling Haaland ជាមួយ Manchester City ៖
លេងបាន 83 ប្រកួត
រកបាន 79 គ្រាប់
បញ្ជូនបាន 15 Assists
- ការរួមចំណែកស៊ុតបញ្ចូលទី 94 ក្នុង 83 ប្រកួត!
នេះបានហៅថាម៉ាសុីនរកគ្រាប់បាល់មែន
ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន ២០ប្រទេស ជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាព ក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក។
ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិ ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
តើក្លិបធំៗនៅអឺរ៉ុប មួយណាដែលស័ក្តិសមបំផុតសម្រាប់ Zidane ដឹកនាំ?
វីរបុរសរបស់ក្លឹប Real Madrid លោក Zinedine Zidane បានបញ្ជាក់ថា គាត់នឹងត្រលប់មកដឹកនាំក្រុមវិញឆាប់ៗនេះ ខណៈដែលគាត់ខកខានពីបាល់ទាត់រយៈពេលបីឆ្នាំ។
Kevin De Bruyne និងគ្រួសាររបស់គាត់មិនចាប់អារម្មណ៍ក្នុងការទៅលេងនៅអារ៉ាប៊ីសាអូឌីតនោះទេ។
កីឡាករជនជាតិបែលហ្ស៊ិករូបនេះ ចង់បន្តកុងត្រារបស់គាត់នៅ Man City ហើយចូលនិវត្តន៍នៅក្លឹបតែម្ដង។
PAULO DYBALA ស៊ុតហាត់ទ្រីកអោយក្រុម Roma បំបាក់ Torino ក្នុងលទ្ធផល 3-2
វាជា HAT Trick ដំបូងរបស់គាត់ក្នុងរយៈពេលជាង 5 ឆ្នាំ!
ល្អមែនទែន! Girona លត់ Rayo Vallecano ឡើងទៅឈរលេខ២ ទម្លាក់ Barcelona មកលេខ៣វិញ។