News

18.03.2024

 

Ederson នឹងត្រូវអវត្តមានរហូតដល់ 4 សប្តាហ៍ជាមួយនឹងបញ្ហារបួសជើងក្នុងការប្រកួតជាមួយ Liverpool នេះបើយោងតាមរបាយការណ៍ជាច្រើនបានចុះផ្សាយ ។
គាត់នឹងខកខានការប្រកួតដ៏ធំរបស់ Man City ទល់នឹង Arsenal

18.03.2024

 

សោកស្តាយ  Al Nassr ធ្លាក់ចេញពីពានរង្វាន់ AFC Champions League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីបានចាញ់ Al Ain ដោយបាល់កាត់ក្តី១១ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ១ 
▪️ពូដូហត់ណាស់ថ្ងៃនេះ ត្រូវដឹកនាំក្រុមលេងទាំងដែលមានក្រហម១ គាត់ស៊ុត១គ្រាប់ចុងម៉ោងតាមស្មើអូសរហូតដល់បាល់ Penalty ប៉ុន្តែ Al Nassr ស៊ុត៤ជើងចូលតែ១គ្រាប់ហើយ១គ្រាប់នោះគឺគាត់ជាអ្នកស៊ុតចូល

11.03.2024

 

កីឡាករ Brahim Diaz បានសម្រេចចិត្តជ្រើសរើសតំណាងឲ្យក្រុមជម្រើសជាតិម៉ារ៉ុក បន្ទាប់ពីរូបគេមិនទទួលបានសំណើកោះហៅពីសំណាក់ក្រុមជម្រើសជាតិអេស្ប៉ាញ

11.03.2024

 

គ្មានវត្តមាន Messi លេង ធ្វើឱ្យ Inter Miami ចាញ់ក្រុមភ្ញៀវ Montreal របូតអស់បីពិន្ទុ។ Miami មិនអាចអត់ Messi បានទេមើលទៅ!

11.03.2024

 

Klopp ថាការទាត់ទៅលើ Allister ទោះកើតឡើងនៅទីតាំងណានៃទីលានក៏ដោយ វាជាកំហុស ១០០%

នៅនាទីទី ៩៨ Doku បើកបាត និងធាក់ចំទ្រូងរបស់ Mac Allister ក្នុងតំបន់ពិន័យ ដែលនាំឱ្យមនុស្សជាច្រើនជឿថា បើគេពិនិត្យមើល VAR នឹងនាំឱ្យមានការពិន័យ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងរហ័ស ការសម្រេចចិត្តរបស់ Michael Oliver ក្នុងការមិនផ្តល់បាល់ពិន័យ នាំមកនូវការបញ្ចប់ក្នុងលទ្ធផល ១-១ ។

11.03.2024

 

ប៉ះគ្នាពីរដងស្មេីទាំងពីរដងគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ 

11.03.2024

 

ក្លឹបបាល់ទាត់វិសាខាកំពុងពិចារណាជុំវិញការវិលត្រលប់ចូលរួមពានរង្វាន់ លីគ កំពូល កម្ពុជា Cambodian Premier League និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន Hun Sen Cup វិញ 
អ្វីគ្រប់យ៉ាងគឺរង់ចាំការដោះស្រាយពីភាគីពាក់ព័ន្ធ និងឆ្លើយតប ពី ករណី ដែល ក្លឹបស្នើសុំ

11.03.2024

 

Liverpool របូតតំណែងកំពូលតារាងធ្លាក់មកលេខ ២ ស្របពេល Premier League សល់ ១០ ប្រកួតចុងក្រោយ! 

11.03.2024

 

នេះមិនមែន 8-2 ឫ 7-0 គឺ Bayern Munich លត់ក្រុម Mainz ដោយលទ្ធផល 8-1 ។
ស្របពេលដែល Harry Kane រកបាន 30 គ្រាប់ហេីយក្នុងរដូវកាលដំបូងនៅ Bundesliga

11.03.2024

 

អបអរសាទរ កូនដំរីតូច  Arsenal ដែល បាន ឡើងមក អង្គុយលើ មែកឈើជាថ្មីម្ដងទៀត