News

23.01.2024

 

Darwin Nunez គឺជាកីឡាករដំបូងគេនៅ Premier League ដែលរកបាន 10 គ្រាប់ និង 10 Assists នៅរដូវកាលនេះ 

23.01.2024

 

Artem Dovbyk កីឡាកររបស់ Girona ដែលមានមនុស្សជាច្រើនកំពុងមើលរំលងកាលពីយប់មិញបានស៊ុតចូលហេតទ្រីគត្រឹមតែរយ:ពេល ៦នាទីប៉ុណ្ណោះទល់នឹងក្រុម Sevilla កាលពីយប់មិញ។ 
Girona បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង Laliga ដែលមាន៥២ពិន្ទុដែលតាមពីក្រោយដោយស្តេចស Real Madrid ចំនួន១ពិន្ទុ។

23.01.2024

 

សង្ស័យណាស់! សង្ស័យអត់ពាន ទៀតហើយ Harry Kane !!!
រងបរាជ័យក្នុងទឹកដីខ្លួនឯង ០ ទល់ ១ ក្រោម ថ្វីជើង Werder Bremen ក្រុម FC Bayern Munich តាម ពី ក្រោយ ក្រុម កំពូលតារាង Bayer Leverkusen ៧ ពិន្ទុ ។

23.01.2024

 

ប្រសិនបើជម្រើសជាតិកាមេរូនជ្រុះចេញចេញពីការ ប្រកួតប្រជែងក្នុងពានរង្វាន់ AFCON នៅថ្ងៃអង្គារស្អែកនេះ នោះ Andre Onana អាចនឹងត្រលប់មក Man United វិញក្នុងសប្តាហ៍នេះ 
Man Utd: កម្មអញទៀតហើយ!!!

23.01.2024

 

សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបញ្ជាក់ថា Mo Salah នឹងត្រលប់មក Liverpool វិញហើយ ដើម្បីព្យាបាលរបួស ក្រោយពីមានបញ្ហារបួសសរសៃពួរ ក្នុងការ ប្រកួតពាន រង្វាន់ Africa Cup of Nations ។ 

23.01.2024

 

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Darwin Núñez ទល់នឹង Bournemouth គឺជាគ្រាប់បាល់ទី 100 ក្នុងអាជីពបាល់ទាត់របស់គាត់សម្រាប់ទាំងក្លឹប និងប្រទេស

 

 

23.01.2024

 

ម៉ាឡេស៊ី ជាក្រុមទី២ បន្ទាប់ពីវៀតណាមនៅអាស៊ានដែលធ្លាក់ចេញពីពានរង្វាន់ Asian Cup ទោះជាសល់ ១ ប្រកួតក្នុងដៃក៏ដោយ ។ ប្រកួតយប់មិញ ម៉ាឡេស៊ី របូតគ្រាប់ចុងម៉ោងដែលធ្វើឱ្យប៉ារែនយកឈ្នះក្នុងលទ្ធផល ១-០ ។
ឆ្លងកាត់២ប្រកួត ម៉ាឡេស៊ី មិនមានពិន្ទុនោះទេ ហើយប្រកួតបង្គ្រប់កិច្ចចុងក្រោយ ពួកគេនឹងប៉ះជាមួយក្រុមកូរ៉េខាងត្បូង

23.01.2024

 

De Rossi គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Roma : យើងនឹងមិនលេងការពារខ្លាំងដូចកាលក្រោមការដឹកនាំរបស់ Jose Mourinho នោះទេ។ ខ្ញុំជឿថាយើងអាចគ្រប់គ្រងបាល់បានច្រើន និងសម្រុកទៅគូប្រជែង ហើយនេះជាអ្វីដែលយើងនឹងត្រូវធ្វើ។
រំលឹកថាក្រោយពីបណ្ដេញលោក Jose ចេញ ក្រុម Roma ក្រោមការដឹកនាំរបស់លោក Rossi ឃើញថាទទួលបានលទ្ធផលឈ្នះលើក្រុម Verona 2-1 នៅយប់មិញក្នុងសប្ដាហ៍ទី ២១ ពានរង្វាន់ Serie A

23.01.2024

 

តើយើងអាចឃើញ Matthijs de Ligt ក្នុង Premier League ទេ 

23.01.2024

 

Arsenal យកបាន ៣ ពិន្ទុពីក្រុមភ្ញៀវ Crystal Palace ធូរណាស់ បន្តប្រដេញពិន្ទុជាមួយ Liverpool, Man City និង Aston Villa ។