News

05.04.2024

 

Thiago Alcantara នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ !! Liverpool មិនពិចារណាបន្តកិច្ចសន្យារបស់គាត់ទេ។
Thiago កំពុងស្វែងរកជម្រើសថ្មីនៅក្នុងប្រទេសអារ៉ាប់ ឬកាតា ។

05.04.2024

 

ប្រៀបធៀបចំណាត់ថ្នាក់របស់ Liverpool គិតត្រឹមសប្តាហ៍ទី 29 រវាងរដូវកាលនេះនិងរដូវកាលមុន គឺខុសគ្នាឆ្ងាយណាស់ 

05.04.2024

 

Susadei Cambodia - សួស្តីកម្ពុជា

Emirates ជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស ដែលបានដាក់ Sponsor លើអាវក្លិបធំៗក្នុងពិភពលោក បានបង្ហោះសារនិងរូបភាព បង្ហាញអំពីប្រាសាទអង្គរវត្តរបស់កម្ពុជាយើង

05.04.2024

 

កំណត់ត្រាថ្មីសម្រាប់បាល់ទាត់អាល្លឺម៉ង់! 
Kaiserslautern ដែលជាក្រុមនៅលេខរៀងទី ១៦លើតារាងលីគទី ២របស់អាល្លឺម៉ង់ បានក្លាយជាក្រុមមានលំដាប់ទាបជាងគេមួយ ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ DFB POKAL ជាលើកដំបូង គិតតាំងពីរដូវកាល ២០១០-២០១១មក។
Kaiserslautern ត្រូវរង់ចាំជួបជាមួយ Bayer Leverkusen ឬ Dusseldorf ដែលត្រូវទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់នេះ។
Kaiserslautern បានប្រកួតឈ្នះក្រុមលំដាប់លីគទី ៣ Saarbrücken នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ ដោយលទ្ធផល ២ទល់នឹង០។
Saarbrücken ក៏ជាក្រុមដែលមិនគួរឱ្យជឿមួយដែរ ព្រោះថានៅលំដាប់ទាបជាងគេមែន តែអាចឡើងដល់វគ្គនេះបាន ក្រោយបានបំបាក់ ក្រុមធំៗនៅ Bundesliga ដូចជា Bayern Munich, Eintracht Frankfurt និង Borrusia Monchenglabach។

05.04.2024

 

ការពិតបែបនេះសោះ! 

បែកធ្លាយមូលហេតុពិតនៅពីក្រោយភាពស្ទាក់ស្ទើររបស់ Mbappé ចាកចេញពី PSG។

04.04.2024

 

ផ្ទាំងគំនូរ Jurgen Klopp ថ្មីនៅក្នុងទីក្រុង Liverpool

04.04.2024

 

ប្រហែលមិនសូវមានអ្នកស្គាល់គាត់ តែកំណត់ត្រាគាត់កំពុងកាន់ ក៏ប្រហែលគ្មាននរណាអាចធ្វើបានដូចដែរ
Clarence Seedorf ជាបុគ្គលតែមួយរូបគត់ក្នុងលោក បានកាន់ពាន UCL នៅក្លិប ៣ ផ្សេងគ្នា
 Ajax
 Real Madrid
 AC Milan (x2)

04.04.2024

 

Lisandro Martinez និង Victor Lindelof នឹងអវត្តមានយ៉ាងហោចណាស់មួយខែ ដោយសាររបួស។
អ្នកទាំងពីរមានរបួសសាច់ដុំ។ Victor Lindelof រងរបួសសរសៃពួរ ខណៈ Lisandro Martinez របួសកំភួនជើងពេលហ្វឹកហាត់។

04.04.2024

 

ក្នុងមួយសប្តាហ៍ពូដូរកបាន HATTRICK ដល់ទៅ 2 ដង ខណ:ដែលយប់មិញស៊ុតបាន 3 គ្រាប់បន្ថែម ក្នុងជ័យជម្នះរបស់ Al-Nassr 8 ទល់ ០ លើក្រុម Abha Club។

02.04.2024

 

អ្នកកាសែត៖ ក្នុង រយៈពេល ១០ ឆ្នាំទៀត តើ អ្នក ចង់ ឃើញខ្លួនឯងបែបណា?

Pedri  «ខ្ញុំនៅតែលេងបាល់ទាត់ដដែល ហើយខ្ញុំទំពែក។ ខ្ញុំតែងតែចង់ទំពែក”។