News

19.02.2024

 

ម៉េច Alonso ប្រុងដឹកនាំអត់ព្រមចាញ់សោះម៉ងហី នេះ ៣០ ប្រកួតហើយ Bayer Leverkusen មានតែឈ្នះនិងស្មើ ចុងក្រោយ ៣-២ លើ Stuttgart នៅ DFB Pokal វគ្គ ៨ ក្រុម
ប្រកួតបន្ទាប់ ត្រូវជួប Bayern Munich ភ័យហេីយ

19.02.2024

 

12 ប្រកួតរបស់គាត់បានខកខានដោយសាររបួសមានន័យថា Erling Haaland ឥឡូវនេះមិនដែលបានស៊ុតបញ្ចូលទីចាប់តាំងពីចុងខែវិច្ឆិកា ... 

គាត់នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ជាមួយនឹងគ្រាប់បាល់សរុប 14 គ្រាប់

19.02.2024

 

Legends របស់ Barcelona ជាច្រើននៅក្នុងរូបភាពតែមួយ 

19.02.2024

 

Sergio Busquets បានរង របួស ក្រោយ លេង បាន ត្រឹម តែ 25 នាទី ក្នុង ការ ប្រកួត មិត្តភាព រវាង Inter Miami ជាមួយ Vissel Kobe នៅមុននេះបន្តិច 
ស្របពេលរដូវកាលថ្មី MLS ចាប់ផ្តើមក្នុងពេល 15 ថ្ងៃ ទៀត

19.02.2024

 

 Trabzonspor បញ្ជាក់ពីការចុះកិច្ចព្រមព្រៀងខ្សែការពារស្លាបស្ដាំ Thomas Meunier - ចូលរួមពីក្លឹប Borussia Dortmund ដោយគ្មានតម្លៃខ្លួន

19.02.2024

 

Mason Greenwood ស្ថិតក្នុងបញ្ជីកីឡាករទិញចូលរបស់ Atletico Madrid សម្រាប់រដូវក្តៅនេះ។
⛓ក្លិបដែលមានទំនាក់ទំនងជាមួយ Greenwood នាពេលកន្លងមកមានដូចជា៖ Real Madrid , FC Barcelona និង At Madrid នេះឯង ។

19.02.2024

 

Liverpool បរាជ័យ ៤ លើកគ្រប់កម្មវិធីនៅរដូវកាលនេះកើតឡើងនៅក្នុងប្រកួតដែល Darwin Nunez មិនបានលេងជាជម្រើសដំបូង៖
Tottenham 2-1 Liverpool
Toulouse 3-2 Liverpool
Union Saint Gilloise 2-1 Liverpool
Arsenal 3-1 Liverpool

19.02.2024

 

អំឡុងការប្រកួតទល់នឹង Sevilla កាលពីយប់មិញ អ្នកគាំទ្រ Rayo Vallecano បានព្យាយាមយកម្រាមដៃរុកគូថ Lucas Ocampos 

Ocampos មានការខឹងសម្បារយ៉ាងខ្លាំង ហេីយនិយាយថា៖ “ខ្ញុំសង្ឃឹមថា La Liga យកចិត្តទុកដាក់យ៉ាងម៉ត់ចត់លេីរឿងនេះ ដោយសារវាជាការប្រកាន់ពូជសាសន៍។ ប្រសិនបើរឿងនេះកើតឡើងលេីកីឡាការិនី យើងដឹងច្បាស់ហេីយថានឹងមានអ្វីកើតឡើង។ សង្ឃឹម ថា គេ ដាក់ ទោស អ្នកធ្វេីទង្វេីនេះ ដើម្បី កុំ ឲ្យ ខូច មុខ មាត់ អ្នក គាំទ្រ Rayo ផ្សេងទៀត។”

19.02.2024

 

 

យប់មិញ Phil Foden រកបាន ៣ គ្រាប់ម្នាក់ឯង ជួយឱ្យក្រុម Man City យកឈ្នះ Brentford ក្រៅដីដោយលទ្ធផល ១-៣ 
ក្រុមមេឃខៀវនៅសល់ ១ ប្រកួតទៀតក្នុងដៃ ហើយប្រសិនបើពួកគេឈ្នះ នោះពួកគេនឹងហក់ឡើងទៅឈរនៅលេខ ១ កំពូកតារាងវិញ 
បងប្អូនគិតថា City អាចឈ្នះជើងឯក Premier League ៤ រដូវកាលជាប់គ្នាទេ?

19.02.2024

 

វាមិនមែនជាការប្រកួត World Cup, Premier League ឬ El Clasico ទេ។ តាមពិតវាជាការ ហ្វឹកហាត់ កម្ដៅសាច់ដុំ។

កីឡដ្ឋាន មួយ ដែល មាន អ្នក គាំទ្រ 40,000 នាក់ ក្នុង ទីក្រុង ហុងកុង បាន មក មើល ការ ហ្វឹកហាត់ របស់ Leo Messi និង Inter Miami កាលពីថ្ងៃអាទិត្យ។

តែយ៉ាងណាក៏ដោយ! អ្នកគាំទ្រជាច្រើនដែលនៅកីឡដ្ឋាន បាន បង្ហាញការមិនពេញចិត្ត និង ស្រែកតវ៉ាដោយ ការ ខឹងសម្បារ ក្រោយ Messi មិន បាន ចូលរួម លេង។