News

23.04.2024

 

តើអ្នកគិតថា Erik Ten Hag នឹងត្រូវបណ្តេញចេញទេ ប្រសិនបើ Manchester United ចាញ់ក្រុម Coventry ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup យប់នេះ?

23.04.2024

 

Nacho នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយគាត់បានជូនដំណឹងដល់ក្លឹបអំពីការសម្រេចចិត្តរបស់គាត់រួចរាល់ហើយ។

23.04.2024

 

តើអ្នកដឹងទេ? លោក Carlo Ancelotti គឺគ្រូបង្វឹកទី១ដែលទម្លាក់ក្រុមលោក Pep Guardiola ចេញពីក្របខ័ណ្ឌ UEFA Champions League បីដងផ្សេងៗគ្នា។ 
• 2014 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Bayern Munich
• 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Manchester City
• 2024 វគ្គ 8ក្រុមទល់នឹង Manchester City
ការចង់ចាំមួយរបស់ Pep

23.04.2024

 

Casemiro បានទម្លាយឲ្យដឹងថា លោក Carlo Ancelotti បានស្រក់ទឹកភ្នែកពេលដែលរូបគេប្រាប់ថា ខ្លួននឹងចាកចេញពី Real Madrid ដើម្បីផ្លាស់មកកាន់ Manchester United

23.04.2024

 

Jude Bellingham និង Jamal Musiala គឺជាមិត្តរួមក្រុមយុវជនសម្រាប់ប្រទេសអង់គ្លេស 
ឥឡូវនេះពួកគេទាំងពីរកំពុងលេងនៅលើប្រកួតដ៏ធំបំផុតរបស់ក្លឹបបាល់ទាត់សម្រាប់ក្លឹបធំៗចំនួនពីរក្នុងពិភពលោក ហើយនឹងឈានទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។
ប៉ះគ្នាហេីយ

23.04.2024

 

ស្អែកដល់ El Clásico ទៀតហើយ ត្រៀមខ្លួនហើយរឺនៅបងប្អូន ?
យកខាងណាដែរ  ស្ដេចស រឺ អ្នកមានបុណ្យ ??

19.04.2024

 

Speed ពិតជាទើបតែចុះកុងត្រានៅ Man United 

United បានអញ្ជើញគាត់ទៅកីឡដ្ឋាន Old Trafford ដើម្បីចុះហត្ថលេខាលើកិច្ចសន្យា ហើយបានផ្តល់ឱ្យគាត់នូវអាវផ្ទាល់ខ្លួនរបស់គាត់ និងសោរនៅក្នុងបន្ទប់សំលៀកបំពាក់

19.04.2024

 

មកស្គាល់ លោកពូតៃកុងឡានក្រុងរបស់ Real Madrid ឈ្មោះ Fernando។ គាត់បើកបរឡានក្រុងរបស់ Real Madrid អស់រយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ គាត់បានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ច្រើនជាងក្លិបបាល់ទាត់ PSG, FC Barcelona, Arsenal និង Man City រួមបញ្ចូលគ្នាទៅទៀត។ 

19.04.2024

 

OFFICIAL : លោក Julian Nagelsmann បានបន្តកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ ហើយនឹងមិនត្រឡប់ទៅដឹកនាំ Bayern វិញនោះទេ! 

19.04.2024

 

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ក៏បានរកឃេីញដែរស្របពេលអ៊ីតាលីសល់ពីរក្រុម 
 Olympique de Marseille vs Atalanta 
 Bayer Leverkusen vs AS Roma