News

29.02.2024

 

ស្ថិតិ Erling Haaland ជាមួយ Manchester City ៖
 លេងបាន 83 ប្រកួត
 រកបាន 79 គ្រាប់
 បញ្ជូនបាន 15 Assists
- ការរួមចំណែកស៊ុតបញ្ចូលទី 94 ក្នុង 83 ប្រកួត! 
នេះបានហៅថាម៉ាសុីនរកគ្រាប់បាល់មែន

29.02.2024

 

ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន ២០ប្រទេស ជាសមាជិកចូលរួមប្រកួត ក្នុងគោលបំណងសាកល្បងសមត្ថភាព ក្រុមជម្រើសជាតិ ដែលជាធម្មតាមិនមានឱកាសប្រកួតជាមួយនឹងគ្នា និងជំរុញឱ្យមានការប្រកួតជាអន្តរជាតិបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក។
ការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិ ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីនៃប្រទេស អារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

27.02.2024

 

តើក្លិបធំៗនៅអឺរ៉ុប មួយណាដែលស័ក្តិសមបំផុតសម្រាប់ Zidane ដឹកនាំ?
វីរបុរសរបស់ក្លឹប Real Madrid លោក Zinedine Zidane បានបញ្ជាក់ថា គាត់នឹងត្រលប់មកដឹកនាំក្រុមវិញឆាប់ៗនេះ ខណៈដែលគាត់ខកខានពីបាល់ទាត់រយៈពេលបីឆ្នាំ។

27.02.2024

 

Kevin De Bruyne និងគ្រួសាររបស់គាត់មិនចាប់អារម្មណ៍ក្នុងការទៅលេងនៅអារ៉ាប៊ីសាអូឌីតនោះទេ។
កីឡាករជនជាតិបែលហ្ស៊ិករូបនេះ ចង់បន្តកុងត្រារបស់គាត់នៅ Man City ហើយចូលនិវត្តន៍នៅក្លឹបតែម្ដង។

27.02.2024

 

PAULO DYBALA ស៊ុតហាត់ទ្រីកអោយក្រុម Roma បំបាក់ Torino ក្នុងលទ្ធផល 3-2 
វាជា HAT Trick ដំបូងរបស់គាត់ក្នុងរយៈពេលជាង 5 ឆ្នាំ!

27.02.2024

 

ល្អមែនទែន! Girona លត់ Rayo Vallecano ឡើងទៅឈរលេខ២ ទម្លាក់ Barcelona មកលេខ៣វិញ។

27.02.2024

 

 

ក្តៅៗ៖ លេងមែនទែនហើយ លេចលឺថា Alphonso Davies យល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Real Madrid ហើយ នៅឡើយតែចរចារតម្លៃផ្ទេរជាមួយ Bayern Munich ប៉ុណ្ណោះ

27.02.2024

 

Ronaldo នៅតែនាំមុខគេក្នុងបញ្ជី Instagram ដែលមានអ្នក Follow ច្រើនជាងគេ បើទោះជា Messi ឡើងដល់ 500M ហើយក្ដី!!

27.02.2024

 

Cristiano Ronaldo អាចនឹងបំបែកកំណត់ត្រាក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលអាចស៊ុតបាន 1000 គ្រាប់ក្នុងអាជីពឆាប់ៗនេះ ។ 
ស្ថិតក្នុងវ័យ 39ឆ្នាំ នេះជាស្ថិតិរបស់ Ronaldo ក្នុងរដូវកាលនេះ

27.02.2024

 

ឆ្លងកាត់ការ ដឹកនាំការ ប្រកួតចំនួន ៣៨៨ លើកជាមួយ Southampton, Tottenham និង Chelsea លោក Mauricio Pochettino មិនទាន់ឈ្នះពានរង្វាន់ណាមួយនៅក្នុងបាល់ទាត់អង់គ្លេសនៅឡើយទេ។