News

10.07.2023

 

ប្រធានក្លឹប Tottenham លោក Daniel Levy ខឹងសម្បារនឹង Harry Kane ចំពោះការចរចាការផ្ទេរជាមួយ Bayern Munich ដោយមិនឲ្យគាត់ដឹង។

10.07.2023

 

Pochettino និយាយអំពី Harry Kane ថា "ខ្ញុំមិនចូលចិត្តនិយាយអំពីកីឡាករនៅក្នុងក្លឹបផ្សេងទេ ប៉ុន្តែយើងកំពុងនិយាយអំពីខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតម្នាក់ក្នុងពិភពលោក"។  #CFC

10.07.2023

 

Kyle Walker នឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់ក្នុងពេលឆាប់ៗនេះ។ 
Manchester City បានផ្តល់កិច្ចសន្យាថ្មីឱ្យគាត់ដើម្បីស្នាក់នៅ និងជាផ្នែកសំខាន់នៃក្រុម ខណៈដែល Cancelo នឹងចាកចេញ។
… ប៉ុន្តែ Bayern កំពុងជំរុញក្នុងការចុះហត្ថលេខាលើគាត់ ជាពិសេស Thomas Tuchel ដែលចង់បាន Walker​ ។
[ Fabrizio Romano ]

10.07.2023

 

William Saliba បានចុះកុងត្រារយៈពេលវែងថ្មីជាមួយ Arsenal ហើយនឹងអាវពាក់លេខ ចាប់ផ្តើមរដូវកាលក្រោយ 

08.07.2023

 

Mason Mount ក្នុងការហ្វឹកហាត់ដំបូងរបស់គាត់នៅ Manchester United 

08.07.2023

 

 ភ្នំពេញក្រោន បានបញ្ចប់ដោយលទ្ធផល ១ ទល់នឹង ១ ជាមួយក្រុមខ្លាំង Port FC ដែលជាក្រុមលីគកំពូលថៃ។

08.07.2023

 

Arda Güler លេខ ២៤ ថ្មីរបស់ Real Madrid 

08.07.2023

 

ផ្លូវការ៖ Real Madrid ប្រកាសពីការចុះហត្ថលេខាលើកីឡាករវ័យ 18 ឆ្នាំ Arda Güler ពី Fenerbahçe ។

08.07.2023

 

 តើ​អ្នកដឹងទេ? Marco Reus បានសម្រេចចិត្តប្រគល់តំណែងប្រធានក្រុម Borussia Dortmund កីឡាករផ្សេងទៀតនៅថ្ងៃនេះ។                                                                          គាត់មានឱកាសទៅលេង​នៅលីគកំពូលអារ៉ាប់ប៊ីសាអូឌីតឬលីគកំពូលអាមេរិក (MLS )​ ដោយទទួលបាន​ប្រាក់ឈ្នួលច្រើនជាងមុន បន្ទាប់ពីបរាជ័យផ្ទេរចេញកាលពីរដូវកាលមុន។                  ទោះបីជាយ៉ាងណាក៏ដោយ ពេល​នេះគាត់បានសម្រេចចិត្តស្នាក់នៅ Dortmund បន្តទៀត និងផ្ដល់កន្លែងសម្រាប់ប្រធានក្រុមថ្មី ដោយបោះជំហានថយក្រោយធ្វើជាកីឡាករធម្មតាក្នុងក្រុម និង​ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។

កីឡាករម្នាក់ដែលស្មោះត្រង់ជាមួយ Dortmund បំផុត 

08.07.2023

 

 BREAKING! Atletico Madrid បានបង្ហាញខ្លួនវីរបុរសក្នុងរឿង Aquaman ជាកីឡាករថ្មីរបស់​ពួក​គេ