News

23.01.2024

 

ប្រសិនបើជម្រើសជាតិកាមេរូនជ្រុះចេញចេញពីការ ប្រកួតប្រជែងក្នុងពានរង្វាន់ AFCON នៅថ្ងៃអង្គារស្អែកនេះ នោះ Andre Onana អាចនឹងត្រលប់មក Man United វិញក្នុងសប្តាហ៍នេះ 
Man Utd: កម្មអញទៀតហើយ!!!

23.01.2024

 

សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបបញ្ជាក់ថា Mo Salah នឹងត្រលប់មក Liverpool វិញហើយ ដើម្បីព្យាបាលរបួស ក្រោយពីមានបញ្ហារបួសសរសៃពួរ ក្នុងការ ប្រកួតពាន រង្វាន់ Africa Cup of Nations ។ 

23.01.2024

 

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Darwin Núñez ទល់នឹង Bournemouth គឺជាគ្រាប់បាល់ទី 100 ក្នុងអាជីពបាល់ទាត់របស់គាត់សម្រាប់ទាំងក្លឹប និងប្រទេស

 

 

23.01.2024

 

ម៉ាឡេស៊ី ជាក្រុមទី២ បន្ទាប់ពីវៀតណាមនៅអាស៊ានដែលធ្លាក់ចេញពីពានរង្វាន់ Asian Cup ទោះជាសល់ ១ ប្រកួតក្នុងដៃក៏ដោយ ។ ប្រកួតយប់មិញ ម៉ាឡេស៊ី របូតគ្រាប់ចុងម៉ោងដែលធ្វើឱ្យប៉ារែនយកឈ្នះក្នុងលទ្ធផល ១-០ ។
ឆ្លងកាត់២ប្រកួត ម៉ាឡេស៊ី មិនមានពិន្ទុនោះទេ ហើយប្រកួតបង្គ្រប់កិច្ចចុងក្រោយ ពួកគេនឹងប៉ះជាមួយក្រុមកូរ៉េខាងត្បូង

23.01.2024

 

De Rossi គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Roma : យើងនឹងមិនលេងការពារខ្លាំងដូចកាលក្រោមការដឹកនាំរបស់ Jose Mourinho នោះទេ។ ខ្ញុំជឿថាយើងអាចគ្រប់គ្រងបាល់បានច្រើន និងសម្រុកទៅគូប្រជែង ហើយនេះជាអ្វីដែលយើងនឹងត្រូវធ្វើ។
រំលឹកថាក្រោយពីបណ្ដេញលោក Jose ចេញ ក្រុម Roma ក្រោមការដឹកនាំរបស់លោក Rossi ឃើញថាទទួលបានលទ្ធផលឈ្នះលើក្រុម Verona 2-1 នៅយប់មិញក្នុងសប្ដាហ៍ទី ២១ ពានរង្វាន់ Serie A

23.01.2024

 

តើយើងអាចឃើញ Matthijs de Ligt ក្នុង Premier League ទេ 

23.01.2024

 

Arsenal យកបាន ៣ ពិន្ទុពីក្រុមភ្ញៀវ Crystal Palace ធូរណាស់ បន្តប្រដេញពិន្ទុជាមួយ Liverpool, Man City និង Aston Villa ។

23.01.2024

 

▪️ គ្រាប់បាល់ចុងក្រោយរបស់ Ivan Toney មុនពេលជាប់បម្រាមពីទីលាន ៖ ស៊ុតហ្វ្រីឃីកទល់នឹង Nottingham Forest
▪️ Ivan Toney ក៏រកបានគ្រាប់ដំបូងបន្ទាប់ពី 259 ថ្ងៃដោយគ្មានការប្រកួតដោយការជាប់បម្រាម ៖ ការទាត់បាល់ហ្វ្រីឃីកទល់នឹង Nottingham Forest

ចៃដន្យម្ល៉េះ

23.01.2024

 

ជាក្លិបបាល់ទាត់នៅក្របខណ្ឌ Bundesliga ដែល រក្សាកំណត់ ត្រាមិន ចាញ់គ្រប់ពាន រង្វាន់ប្រកួតប្រជែង បាន យូរ បំផុត ៖
◎ មិនចាញ់ 32 ប្រកួតជាប់គ្នា - Bayern Munich (2019-2020)
◎ មិនចាញ់ 27 ប្រកួតជាប់គ្នា - Werder Bremen (2003-2004)
◉ មិនចាញ់ 27 ប្រកួតជាប់គ្នា - Bayer Leverkusen (2023-បច្ចុប្បន្ន)
Xabi Alonso មិន បង្ហាញ សញ្ញា នៃ ការ ថយ ចុះគុណភាព ឡើយ

23.01.2024

 

អបអរសាទរ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំតំបន់មជ្ឈិមបូព៌ា និងពានរង្វាន់ Maradona សម្រាប់អ្នកស៊ុតបញ្ចូលទីបានល្អបំផុតនៅ Globe Soccer Awards