Fabian Schär បានបន្តកុងត្រារបស់គាត់នៅ Newcastle រហូតដល់ខែមិថុនា ឆ្នាំ 2025 ។
BREAKING: Gabriel Jesus នឹងខកខានការប្រកួត FA Cup ថ្ងៃនេះ ដោយសាររបួសជង្គង់…
Chelsea រកបានបួនគ្រាប់ក្នុងតង់ទីពីរទល់នឹង Preston ដើម្បីឆ្លងទៅជុំទីបួន FA Cup
កីឡាករ Arda Güler វ័យ 18 ឆ្នាំ បង្ហាញខ្លួនលើកដំបូងនៅ Real Madrid ទល់នឹង Arandina ក្នុង Copa del Rey កាលពីយប់មិញ
16 ឆ្នាំហើយចាប់តាំងពី Marcelo បង្ហាញខ្លួនដំបូងអោយ Real Madrid
ចុម ញាក់សាច់ 12-0
ដោះដូរកីឡាករ ក្លឹប Newcastle United បានតែកំពុងតែពេញចិត្ត ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart គឺកីឡាករ Serhou Guirassy ដែលមានតម្លៃខ្លួនប្រមាណ 17.5 លានអឺរ៉ូ បើតាមកាសែត The Times
កីឡាករសញ្ជាតិ Guinean រកបាន 19 គ្រាប់ក្នុង 16 ប្រកួតក្នុងរដូវកាលនេះក្នុងលីគរបស់អាល្លឺម៉ង់
ឃើញបិសាចក្រហមចាប់អារម្មណ៍មុន តែឥលូវសង្ស័យ Newcastle យកបាត់ណាស់
មានតែកីឡាករបីនាក់ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានច្រើនជាង 15 គ្រាប់សម្រាប់ក្រុមរបស់ខ្លួននៅ Premier League នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៖
19 - Erling Haaland
18 - Mohamed Salah
15 - João Pedro
ថាម៉េចតម្លៃខ្លួន Ivan Toney 100 លានផោន
ក្លឹប Brentford បានកំណត់តម្លៃលក់ 100 លានផោន សម្រាប់ Ivan Toney ដោយ Chelsea និង Arsenal កំពុងតែចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះមកចូលរួមជាមួយក្លឹប
កីឡាករ Timo Werner បានទទួលយកសំណើរបស់ Spurs ខណៈដែលគាត់ចង់ត្រលប់ទៅ Premier League វិញ Werner ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើការជាមួយលោកគ្រូបង្វឹក Ange Postecoglou
ការចរចាកំពុងតែដំណើរការ នៅថ្ងៃនេះរវាង Leipzig និង Tottenham ក្នុងលក្ខខណ្ឌខ្ចីជើង បូករួមជម្រើសទិញផ្តាច់តែម្តងបើសិនជាអ្វីៗល្អប្រសើរ
ចាំបិសាចក្រហមចែចូវយូរពេក ពេលនេះទៅចូលរួមជាមួយ Spurs ហើយ