News

22.03.2024

 

ការប្រកួតមិត្តភាពអន្តរជាតិ ទាំង 4 គូរនេះញាក់សាច់ទ្រឺតៗ 

22.03.2024

 

Messi ថ្មី ត្រៀមជំនួសដំណែងអាវលេខ 10 របស់ Messi 
Barcelona កំពុងពិចារណាផ្ដល់អាវលេខ 10 របស់ Lionel Messi ទៅ Lamine Yamal វ័យ 16 ដែលកំពុងមានទម្រង់លេងល្អបច្ចុប្បន្ន។ 10

22.03.2024

 

ក្មេងតូច Kobbie Mainoo របស់ Man Utd ត្រូវបានលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង ក្រោយខ្សែបម្រើវ័យ ១៨ឆ្នាំនេះ ទើបបានជួយ Man Utd ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup 
ប៉ុន្តែបញ្ហាត្រង់ថា ខ្សែបម្រើអង់គ្លេស ពេលនេះ មាន៖ Jude Bellingham និង Declan Rice ហើយ! ដូច្នេះ តើ Mainoo អាចបានជម្រើសដំបូង XI  ទេ?

22.03.2024

 

Messi នឹងមិនចូលរួម ជាមួយអាហ្សង់ទីនក្នុងការប្រកួតមិត្តភាពទាំងពីរនាខែនេះទេ ខណៈ Ronaldo ក៏នឹងខកខានការប្រកួតរបស់ព័រទុយហ្គាល់ ក្នុងជំនួបទល់នឹងស៊ុយអែត នៅថ្ងៃព្រហស្បតិ៍នេះដែរ ។ 

22.03.2024

 

បន្ទាប់ពីជាសះស្បើយពីរបួសសរសៃជង្គង់ ACL ពេលនេះ អ្នកចាំទី Thibaut Courtois ត្រឡប់មកហ្វឹកហាត់ និង ទទួលរងរបួសជង្គង់ខាងស្តាំ ត្រូវបន្តសម្រាក ២ខែទៀត 
ស៊យម្ល៉េះទេ Courtois អេីយ

19.03.2024

 

តើអ្នកដឹងទេ? 38 ប្រកួតចុងក្រោយរបស់ Bayer Leverkusen គឺ ពួកគេមិនដែលស្គាល់រសជាតិចាញ់ទេ

19.03.2024

 

ក្រុមជម្រើសជាតិកម្ពុជាបានមកដល់ ប្រទេស អារ៉ាប៊ី សាអូឌីតហើយនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ដើម្បីត្រៀម ចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series។
“ទាំងអស់គ្នាដើម្បីកម្ពុជា”

19.03.2024

 

Kylian Mbappé ស៊ុតបាន 250 គ្រាប់ហេីយអោយ Paris Saint-Germain ហេីយក៏ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រេីនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ 

19.03.2024

 

ខ្សែ ប្រយុទ្ធ  Brahim Díaz អាយុ 24 ឆ្នាំរបស់ ក្រុម Real Madrid នឹងពាក់អាវលេខ 10 សម្រាប់ជម្រើសជាតិប្រទេសម៉ារ៉ុក នេះបើយោងតាម   Diario AS ។

19.03.2024

 

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi នឹងខកខានជួយ អាហ្សង់ទីន ក្នុងការប្រកួតមិត្តភាព ២ប្រកួត ចុងខែនេះដោយសារបញ្ហារបួស សរសៃពួរ