ល្អមែនទែន! ស៊ុតប៉េណាល់ទីអត់ចូលនៅ UCL ថ្ងៃមុន តែថ្ងៃនេះ Bernardo Silva សាងគុណសម្បត្តិស៊ុត១គ្រាប់លើ Chelsea ជួយឱ្យ Man City ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ។
Bayern Munich លត់ Union Berlin មិនបន្ធូរដៃ ខណៈដែល Leverkusen លើកពានរួចហើយ។
តើអ្នកគិតថា Erik Ten Hag នឹងត្រូវបណ្តេញចេញទេ ប្រសិនបើ Manchester United ចាញ់ក្រុម Coventry ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup យប់នេះ?
Nacho នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយគាត់បានជូនដំណឹងដល់ក្លឹបអំពីការសម្រេចចិត្តរបស់គាត់រួចរាល់ហើយ។
តើអ្នកដឹងទេ? លោក Carlo Ancelotti គឺគ្រូបង្វឹកទី១ដែលទម្លាក់ក្រុមលោក Pep Guardiola ចេញពីក្របខ័ណ្ឌ UEFA Champions League បីដងផ្សេងៗគ្នា។
• 2014 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Bayern Munich
• 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Manchester City
• 2024 វគ្គ 8ក្រុមទល់នឹង Manchester City
ការចង់ចាំមួយរបស់ Pep
Casemiro បានទម្លាយឲ្យដឹងថា លោក Carlo Ancelotti បានស្រក់ទឹកភ្នែកពេលដែលរូបគេប្រាប់ថា ខ្លួននឹងចាកចេញពី Real Madrid ដើម្បីផ្លាស់មកកាន់ Manchester United
Jude Bellingham និង Jamal Musiala គឺជាមិត្តរួមក្រុមយុវជនសម្រាប់ប្រទេសអង់គ្លេស
ឥឡូវនេះពួកគេទាំងពីរកំពុងលេងនៅលើប្រកួតដ៏ធំបំផុតរបស់ក្លឹបបាល់ទាត់សម្រាប់ក្លឹបធំៗចំនួនពីរក្នុងពិភពលោក ហើយនឹងឈានទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។
ប៉ះគ្នាហេីយ
ស្អែកដល់ El Clásico ទៀតហើយ ត្រៀមខ្លួនហើយរឺនៅបងប្អូន ?
យកខាងណាដែរ ស្ដេចស រឺ អ្នកមានបុណ្យ ??
Speed ពិតជាទើបតែចុះកុងត្រានៅ Man United
United បានអញ្ជើញគាត់ទៅកីឡដ្ឋាន Old Trafford ដើម្បីចុះហត្ថលេខាលើកិច្ចសន្យា ហើយបានផ្តល់ឱ្យគាត់នូវអាវផ្ទាល់ខ្លួនរបស់គាត់ និងសោរនៅក្នុងបន្ទប់សំលៀកបំពាក់
មកស្គាល់ លោកពូតៃកុងឡានក្រុងរបស់ Real Madrid ឈ្មោះ Fernando។ គាត់បើកបរឡានក្រុងរបស់ Real Madrid អស់រយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ គាត់បានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ច្រើនជាងក្លិបបាល់ទាត់ PSG, FC Barcelona, Arsenal និង Man City រួមបញ្ចូលគ្នាទៅទៀត។